khmer eng
  • សមាជិកគណៈកម្មាធិការរៀបចំពិធីបុណ្យសពឯកឧត្តម មួង ប៉យ ជួបពិភាក្សាការងារជាមួយក្រុមគ្រួសារសព
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងជាសមាជិក គណៈកម្មាធិការរៀបចំពិធីបុណ្យសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយនឹងក្រុមគ្រួសារសព អំពីការអញ្ជើញថ្នាក់ដឹកនាំព្រឹទ្ធសភា ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព ឯកឧត្តម មួង ប៉យ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវត្តភ្នំស្វាយ ដែលស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត